
ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្តកង្ហត និងការបន្តអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវរបស់ប្រជាកសិករ
បាត់ដំបង៖នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្តកង្ហត ស្ថិតក្នុងស្រុកបាណន់ និងទំនប់ស្ទាក់ទឹកមួយចំនួនដើម្បីបន្តអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវរបស់ប្រជាកសិករឱ្យអស់លទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។









