
លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង អមដំណើរ ឯកឧត្តមអភិបាលខេត្តចុះពិនិត្យស្ថានភាពទឹក និងការបញ្ជូនទឹកសង្រ្គោះស្រូវ
បាត់ដំបង៖ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការទឹកស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូអមដំណើរដោយ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពទឹក នៅអាងទឹកពហុបំណងបាត់ដំបង(សេកសក) ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ការបញ្ជូនទឹកសង្រ្គោះស្រូវនៅស្រុកថ្មគោល និងស្រុកបាណន់ និងការបូមទឹកសង្រ្គោះស្រូវនៅស្រុកបវេល ។









