
លោកអភិបាលរងខេត្តបាត់ដំបង បានកោតសរសើរ ចំពោះក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្តបាត់ដំបង បានបន្តធ្វើយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
បាត់ដំបង៖ លោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្តបាត់ដំបង បានបន្តធ្វើយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ការលើកឡើងនេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តបាត់ដំបង លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង លោក ឆន ឈាង តំណាងប្រធាន មន្ទីរអប់រំ យុវជន កីឡាខេត្ត លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។











