
ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពទឹកទន្លេមេគង្គ ខណៈកម្ពស់ទឹកបន្តកើនឡើង
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកទន្លេមេគង្គ ដោយបង្ហាញថា កម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រមួយចំនួន កំពុងមាននិន្នាការកើនឡើង ដែលតម្រូវឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន។











