ទឹកទន្លេមេគង្គបន្តហក់ឡើងកម្ពស់ ១៤,០៨ម៉ែត្រ អភិបាលខេត្តកំពង់ចាម អំពាវនាវពលរដ្ឋរស់នៅតាមដងទន្លេ ព្រែក បឹងបួរ បង្កើនការប្រុងប្រយ័ត្ន
ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម បានបន្តហក់ឡើងដល់កម្ពស់ ១៤,០៨ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,២០ម៉ែត្រ ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ទឹកទន្លេមេគង្គ មានកម្ពស់ត្រឹមតែ ៩,៩០ម៉ែត្រ ប៉ុណ្ណោះ ខណៈពេលដែល កម្រិតកម្ពស់ទឹកដែលត្រូវបានកំណត់ប្រកាសការប្រុងប្រយ័ត្ន នៅទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់ ១៥,២០ម៉ែត្រ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពី លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម អានបន្ត