
រដ្ឋបាលក្រុងបាត់ដំបង បន្តតាមដានស្ថានភាពក្រោយទឹកជំនន់ស្រកចុះជាបន្តបន្ទាប់
បាត់ដំបង៖ ក្រោយពីស្ថានភាពទឹកជំនន់បានស្រកចុះជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលមូលដ្ឋាន សង្កាត់ និងភូមិនៃក្រុងបាត់ដំបង បានបន្តការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងតាមដានប្រព័ន្ធផ្លូវតូចធំ ដែលទទួលរងផលប៉ះពាល់ទាំងធ្ងន់ធ្ងរ និងស្រាល។











