
មន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះពង្រឹងបណ្ដាញសុខភាពផ្លូវចិត្តសហគមន៍ ដើម្បីនាំយកសេវាសុខភាពផ្លូវចិត្តឱ្យកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី «ការគាំទ្រចិត្តសង្គមដល់ក្រុមទ្រទ្រង់សុខភាពភូមិ» ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព និងការចូលរួមរបស់សហគមន៍ ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការឆ្លើយតបចំពោះបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ។











