
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ៖ ការវិនិយោគលើមូលធនមនុស្ស គឺជាការវិនិយោគសម្រាប់អនាគតរបស់ទេសជាតិទាំងមូល ដែលមានតម្លៃបំផុត ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា
បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ការវិនិយោគលើមូលធនមនុស្សគឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិទាំងមូល ដែលមានតម្លៃបំផុត ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅថា ស្ទែមគឺជាអាទិភាពដ៏សំខាន់ ក្នុងការត្រៀមខ្លួនទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០ ។











