
មន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តពង្រឹងការអប់រំសុខភាពនៅតាមមូលដ្ឋាន ដើម្បីបង្កើនចំណេះដឹង បង្ការជំងឺ និងលើកកម្ពស់គុណភាពសេវាសុខាភិបាល
បាត់ដំបង ៖ មូលដ្ឋានសុខាភិបាលនៃស្រុកប្រតិបត្តិបាត់ដំបង ថ្មគោល និងសង្កែ បានបន្តរៀបចំសកម្មភាពអប់រំសុខភាពចំនួន១០លើក ដល់ប្រជាពលរដ្ឋ មាតា ស្ត្រីមានផ្ទៃពោះ អាណាព្យាបាល និងអ្នកមកទទួលសេវា ដោយមានអ្នកចូលរួមសរុប ១០៧នាក់ ។










