
សិស្សានុសិស្សរស់នៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ បានទទួលវគ្គផ្សព្វផ្សាយស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម ពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក កុសុម សុភីនារ៉ា នាយកសាខា បានចាត់មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំពៅលូន ចុះផ្សព្វផ្សាយស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម ជូនដល់សិស្សានុសិស្សសរុប៤៥២នាក់ស្រី២៨៤នាក់ នៅអនុវិទ្យាល័យសំពៅលូន ឃុំសន្តិភាព ស្រុកសំពៅលូន។










