ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់រដ្ឋបាលសាធារណៈជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈក្រោមមូលបទ "នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា នៅកម្ពុជាការកែទម្រង់រដ្ឋបាលសាធារណៈ ជាការកែទម្រង់អន្តរវិស័យសំខាន់មួយនៅក្នុងចំណោមការកែទម្រង់សំខាន់ៗចំនួន៥ ។


នយោបាយ
កិច្ចពិភាក្សាតុមូលស្តីពី «សក្ខីកម្មពីអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ករណីថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា»
កិច្ចពិភាក្សាតុមូលស្តីពី «សក្ខីកម្មពីអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ករណីថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា»


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ជា លីសែ ជំរុញឱ្យសិស្សានុសិស្សរួមគ្នាបង្កើតទម្លាប់ និងវប្បធម៌សំខាន់ៗចំនួន ៣ គឺ «មុននឹងជឿត្រូវគិត, មុននឹងចែករំលែកត្រូវផ្ទៀងផ្ទាត់, មុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវ
ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» បានថ្លែងដូច្នេះ នៅចំពោះមុខសិស្សានុសិស្សវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ប្រមាណ៨០០នាក់ ក្នុងគោលបំណង ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ។ ពិធីនេះក៍មានការអញ្ជើញចូលរួមពី លោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង ,លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្ត លោក ម៉ៅ សុបុណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។


សុខាភិបាល
អាហារដែលអ្នកជំងឺលើសសម្ពាធឈាមគួរជៀសវាង!
អ្នកលើសសម្ពាធឈាម ច្បាស់ជាមានអារម្មណ៍តានតឹងខ្លះៗមិនខាន ពិសេសនៅពេលឃ្លានម្តងៗ ញ៉ាំនេះមិនបាន ញ៉ាំនោះមិនបាន ឲ្យតែរបស់ឆ្ងាញ់ សុទ្ធតែញ៉ាំមិនបាន។ មិនមែនអ៊ីចឹងទេ ទោះលើសឈាម ក៏ត្រូវតែញ៉ាំអាហារមានវីតាមីន ប្រូតេអ៊ីន រួមនឹងសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសុខភាពល្អឡើងវិញ គ្រាន់តែថាគួរតមអាហារ មួយចំនួន ។


សកម្មភាពថ្នាក់ដឹកនាំ
សារលិខិតជូនពរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងខេត្តប៉ៃលិន សូមសម្តែង នូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពអបអរសាទរ ក្នុងឱកាស នៃពិធីចម្រើនជន្មាយុប្រកបដោយជ័យមង្គល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។


ពាណិជ្ជកម្ម
សេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានៈ
១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្រ បន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល
៣. ពន្ធគយ ០ (សូន្យ) ដុល្លារ
៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ ។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតជូនពរ គោរពជូន ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
តាំងនាមឱ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល នាងខ្ញុំសូមសម្តែងអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសដ៏មង្គលភិរម្យថ្លៃថ្លា នៃពិធីចម្រើនជន្មាយុវឌ្ឍនមង្គលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។


នយោបាយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។


ពាណិជ្ជកម្ម
សិប្បកម្ម SKH Natural Plus ផលិតផលសិប្បករខ្មែរ ក្នុងខេត្តប៉ៃលិន
សិប្បកម្ម SKH Natural Plus មានផលិត ស្រាមៀនប៉ៃលិន ស្រាទំពាំងបាយជូព្រៃ ស្រាកំរើករាត្រី ដែលមានគុណភាពខ្ពស់ និងត្រូវបានទទួលស្គាល់ជា "ផលិតផលភូមិមួយ ផលិតផលមួយ" របស់ខេត្តប៉ៃលិន។ សិប្បកម្ម មានទីតាំងស្ថិតនៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមាន ម្ចាស់ ឈ្មោះ វួច ធុច Tel: 092 505 484 , Facebook: វួច ធុច


សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំហានិភ័យគ្រាប់មីន និងឥរិយាបថសុវត្ថិភាព
ប៉ៃលិន៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំហានិភ័យគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការសាខាខេត្ត ក្រោមការគាំទ្រថវិកាពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។


នយោបាយ
សារព័ត៌មានដ៏ល្បីរបស់បារាំង Le Monde ចុះផ្សាយអត្ថបទមួយយ៉ាងវែងរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជា កាន់កាប់ទឹកដីខុសច្បាប់ ដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រែសម្រូលក្រៅផ្លូវការជាភាសាខ្មែរដូចខាងក្រោម៖
ចំណងជើង៖ នៅកម្ពុជា ទោះបីជាគ្មានការប្រយុទ្ធអស់រយៈពេលប្រាំពីរខែក៏ដោយ ជីវិតប្រជាពលរដ្ឋនៅតែត្រូវបានបំផ្លាញដោយជម្លោះតាមព្រំដែនជាមួយថៃ
Au Cambodge, malgré sept mois sans combat, les vies bouleversées par le conflit à la frontière thaïlandaise


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន គោរពចូលរួមអបអរសាទរ ខួបចម្រើនជន្មាយុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន សូមគោរពសម្តែងនូវ សេចក្តីសោមនស្សរីករាយ និងសូមគោរពចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ក្នុងឱកាសដ៏ថ្លៃថ្លានៃខួប ចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យយុវជនក្លាយជា «កោសិកាដ៏រឹងមាំ» ក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការជំហានទី២ នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ និងជំរុញឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រកាន់ស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួល និងចែករំលែកព័ត៌មាន ដើម្បីប្រែប្រួលខ្លួនទៅជា «កោសិកាដ៏រឹងមាំ» ក្នុងការប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គម។

