
មន្ទីរព័ត៌មានខេត្តបាត់ដំបង ជំរុញរដ្ឋបាលស្រុកមោងឫស្សី បង្កើនការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានមិនពិតក្នុងសម័យឌីជីថល
បាត់ដំបង៖ បន្ទាប់ពីបានបញ្ចប់បេសកកម្មចុះផ្សព្វផ្សាយ និងពង្រឹងការងារព័ត៌មាន និងសាធារណមតិនៅតាមបណ្តាស្រុកចំនួន ៩ ក្នុងខេត្តបាត់ដំបងរួចមក មន្ទីរព័ត៌មានខេត្តបាត់ដំបង បានបន្តចុះពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារព័ត៌មាននៅរដ្ឋបាលស្រុកមោងឫស្សី ដោយផ្តោតលើការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានផ្លូវការ ការផលិតមាតិកាដែលមានគុណភាព និងការឆ្លើយតបទាន់ពេលវេលាចំពោះព័ត៌មានដែលកំពុងមានការចាប់អារម្មណ៍ពីសាធារណជន។











