
ថ្នាក់ដឹកនាំនិង បុគ្គលិកនៃធនាគារហត្ថា សាខាខេត្តបាត់ដំបង បានឧបត្ថម្ភគ្រឿងឧបភោគ រួមមាន អង្កចំនួន៤០០គីឡូក្រាម, ត្រីខ ៤កេសនិងមីចំនួន ២០កេស ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ថ្នាក់ដឹកនាំនិង បុគ្គលិកនៃធនាគារហត្ថា សាខាខេត្តបាត់ដំបង ដែលបានឧបត្ថម្ភគ្រឿងឧបភោគ រួមមាន៖ អង្កចំនួន៤០០គីឡូក្រាម,ត្រីខ ៤កេស និងមីចំនួន ២០កេស ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។










