
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ បានអញ្ជើញចូលរួមពីធីកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌវេនទី១១ ប្រគេនជូនវត្តចំនួន១៥ ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ព្រមទាំងលោកជំទាវ កាំង ណៃគួយ ស រដ្ឋា រួមជាមួយមន្រ្តីរាជការក្នុងខេត្តបានអញ្ជើញចូលរួមពីធីកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌវេនទី១១ ប្រគេនជូនវត្តចំនួន១៥ ក្នុងខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅវត្តពោធិ៍វាល ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។











