
ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ចំនួន៥២០គ្រួសារ ទទួលបានអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បាត់ដំបងៈ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ នៃក្រុងបាត់ដំបង ចំនួន៥២០គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណវត្តបឹងរាំង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងអាជ្ញាធររដ្ឋបាលក្រុង សង្កាត់ ភូមិ។









