
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវលើមន្ត្រីម្នាក់ដែលត្រូវប្រទះឃើញអង្គុយមើលល្បែងជល់មាន់អនឡាញ
បាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដើម្បីជម្រាបជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ពាក់ព័ន្ធនឹងករណីចែកចាយរូបភាពមន្ត្រីនគរបាលម្នាក់ ដែលបានអង្គុយមើលការភ្នាល់ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ។











