
មន្ទីរអប់រំខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស» ជូនលោកគ្រូអ្នកគ្រូក្នុងកម្រងបឋមសិក្សាចំនួនពីរ
ពោធិ៍សាត់៖ លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាលើកកម្ពស់សមត្ថភាពគរុកោសល្យ ស្តីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM)» ដែលបានរៀបចំឡើងនៅកម្រងបឋមសិក្សាកែវសុវណ្ណ និងកម្រងបឋមសិក្សាកែវមុន្នី។ វគ្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងអភិវឌ្ឍវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើការឆ្លើយតបទៅតាមកម្រិត និងសមត្ថភាពជាក់ស្តែងរបស់សិស្សម្នាក់ៗ សំដៅលើកកម្ពស់គុណភាពនៃការសិក្សា និងការយល់ដឹងរបស់សិស្សានុសិស្សនៅកម្រិតបឋមសិក្សាឱ្យកាន់តែប្រសើរឡើង៕











