
កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់ ក្រោមអធិបតីភាព អ្នកឧកញ៉ា ទុយ គី ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមពីអនុប្រធាន សមាជិក និងលេខាធិការដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យការងារបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រៀបចំផែនការសកម្មភាពឆ្លើយតបតម្រូវការទីផ្សារការងារ ព្រមទាំងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ ទន្ទឹមគ្នានេះ ក្រុមប្រឹក្សាក៏បានគ្រោងរៀបចំពិធីផ្សព្វផ្សាយជាមួយអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ មុនឈានដល់កិច្ចប្រជុំលើកទី២។ ជាលទ្ធផល កិច្ចប្រជុំបានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន២ គឺការប្រមូលផ្តុំ ឬពង្រឹងសមត្ថភាពគ្រូជំនាញឱ្យបានគ្រប់គ្រាន់ និងការផ្តោតលើគុណភាពនៃការបណ្តុះបណ្តាលសិស្ស-និស្សិតជាកត្តាចម្បង៕











