
អនុប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពង្រឹងការងាររដ្ឋបាល និងកែលម្អបរិស្ថាននៅសាលាបឋមសិក្សាច១
ពោធិ៍សាត់៖ លោកស្រី លឹម សុផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះផ្ទាល់ដល់សាលាបឋមសិក្សាច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ក្រុមការងារបានចូលរួមសម្រួល និងរៀបចំការងាររដ្ឋបាលសាលា កែលម្អបរិស្ថានជុំវិញ លើកកម្ពស់សោភ័ណភាព និងអនាម័យសាលារៀនឱ្យមានបរិយាកាសល្អប្រសើរ។ ជាមួយគ្នានេះ លោកស្រីអនុប្រធានមន្ទីរ ក៏បានអញ្ជើញពិនិត្យមើលសកម្មភាពនៃការរៀន និងបង្រៀនជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំនៅមូលដ្ឋាន បង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាលារៀន និងលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀនរបស់គ្រូនិងសិស្សនៅតំបន់នោះឱ្យកាន់តែមានគុណភាព៕











