
លោក លឹម វុទ្ធី បើកកិច្ចប្រជុំស្តីពីស្តង់ដាសាលាគំរូ និងចុះពិនិត្យបរិស្ថានសាលារៀន ក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីអំពី «ស្តង់ដាសាលាគំរូ» នៅសាលាបឋមសិក្សាកោះចម្លង ព្រមទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរបានអញ្ជើញចុះពិនិត្យផ្ទាល់លើស្ថានភាពបរិស្ថាន អនាម័យ និងភាពបៃតងជុំវិញបរិវេណសាលារៀន ដើម្បីជំរុញការលើកកម្ពស់គុណភាពអប់រំ និងការរៀបចំសាលារៀនឱ្យស្របតាមស្តង់ដាសាលាគំរូ ប្រកបដោយបរិស្ថានសិក្សាស្អាត និងមានសុវត្ថិភាពសម្រាប់សិស្សានុសិស្ស៕











