
យុវជនខេត្តកំពតថាកាតព្វកិច្ចយោធាជាឱកាសអភិវឌ្ឍន៍ខ្លួននិងរួមចំណែកការពារបូរណភាពទឹកដី
ក្រុមយុវជនខេត្តកំពតបានបញ្ជាក់ថា ពួកគេពេញចិត្ត និងបានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមបំពេញកាព្វកិច្ចយោធា ព្រោះយល់ឃើញថា ការបំពេញកាតព្វកិច្ចយោធានេះ វាជាឱកាសដើម្បីបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យយោធា និងការពារបូរណភាពទឹកដី ប្រជាជន និងជាតិមាតុភូមិពីការឈ្លានពានរបស់សត្រូវ ជាពិសេសដើម្បីបានអភិវឌ្ឍខ្លួនឲ្យមានសីលធម៌ វិន័យរស់នៅ តស៊ូ អត់ធ្មត់ និងមនសិការជាតិខ្ពស់ ស័ក្តិសមជាអ្នកបន្តវេន។











