
អភិបាលស្រុកជុំគិរី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអតីតយុទ្ធជនដែលទទួលបានផ្ទះថ្មី
កំពត៖ លោកស្រី ង៉ែត សូរ្យសែង អភិបាលស្រុកជុំគិរី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន ក្នុងមូលដ្ឋានស្រុកជុំគិរី នាថ្ងៃទី២០ ខែសីហានេះ ដើម្បីពង្រឹងភាពស្និទ្ធស្នាល និងទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការជួបផ្ទាល់ និងការផ្តល់អនុសាសន៍ណែនាំផ្សេងៗ។











