
អភិបាលខេត្តកំពតប្រាប់ពលរដ្ឋកុំឱ្យបំពាន ឬគេងប្រវ័ញ្ចគ្នាដោយសារតែការចង់បាន
អភិបាលខេត្តបានលើកឡើងថា ការចង់បានរបស់មនុស្សតែងតែមាន ហើយអ្នកដែលចង់បានត្រូវគិតថា ការចង់បាននោះវាត្រឹមត្រូវឬអត់ មានការរំលោភបំពាន គេងប្រវ័ញ្ចអ្នកដទៃឬអត់ ដែលកត្តាទាំងនេះហើយដែលយើងម្នាក់ៗត្រូវគិត។ ការចង់បានខ្លះបានបង្កើតជាបញ្ហា ជាទំនាស់ រហូតមានការប្តឹងផ្តល់គ្នា ដូច្នេះសូមកុំឱ្យកើតមានឱ្យសោះ ព្រោះវាមិនផ្តល់ផលចំណេញឱ្យភាគីណាមួយឡើយ។











