
អភិបាលខេត្តកំពតជំរុញមន្ត្រីរាជការត្រូវពន្លូតចំណេះដឹង និងពង្រឹងសមត្ថភាពការងារដើម្បីទទួលបានការតែងតាំមុខតំណែងបន្ត
អភិបាលខេត្តកំពត បានជំរុញដល់មន្ត្រីរាជការក្នុងខេត្តទាំងអស់ ត្រូវពន្លូតចំណេះដឹង និងពង្រឹងសមត្ថភាពការងារ ពង្រឹងការដឹកនាំឱ្យមានគុណភាព ដើម្បីទទួលបានការទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងបន្តផ្តល់តួនាទីភារកិច្ចក្នុងការបំពេញការងារ។ ទន្ទឹមនឹងនោះការទទួលបានមុខតំណែងតួនាទីនាពេលនេះគឺមានតម្លៃស្ថិតលើក្រដាស់តែប៉ុណ្ណោះ តែតម្លៃនៃតួនាទីពិតប្រាកដគឺស្ថិតនៅលើការអនុវត្តជាក់ស្តែងក្រោយទទួលបាន។











