
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងកំពុងពន្លឿនកៀរកិនថ្មម៉ិចលើកំណាត់ផ្លូវជាតិលេខ៥ក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីត្រៀមចាក់កៅស៊ូក្នុងពេលឆាប់ៗខាងមុខនេះ
បាត់ដំបង៖លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្រុមការងារមន្ទីរបាននិងកំពុងស្រូតរៀបចំកៀរកិនថ្មម៉ិចលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីត្រៀមចាក់កៅស៊ូក្នុងពេលឆាប់ៗខាងមុខនេះ។ លោក ព្រួញ រិទ្ធថា គូសបញ្ជាក់ថា ការជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ៥ប្រវែង២គីឡូម៉ែត្រក្នុងឃុំជ្រៃ ស្រុកថ្មគោលដែលជាកំណាត់ចុងក្រោយនៃការជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ៥ប្រវែងជាង៧គីឡូម៉ែត្រ ចាប់ពីរង្វង់មូលលោកយាយទេព ក្រុងបាត់ដំបង មកដល់ត្រង់ចំណុចផ្លូវអាស៊ានហាយវេ១ក្នុងឃុំអូរតាគី ស្រុកថ្មគោល គ្រោងនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។











