
រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានអញ្ជើញបើកសិក្ខាសាលា ស្តីពី “ការបង្ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍”
បាត់ដំបង៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបើកសិក្ខាសាលា ស្តីពី “ការបង្ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍” ដែលប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារប្រេស៊ីដង់ ក្រុងបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង តំណាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក លោកស្រី មកពីបណ្តាមន្ទីរអង្គភាពនានា ក្នុងខេត្ត។











