
រដ្ឋបាលក្រុងបាត់ដំបង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងបាត់ដំបង ដោយមានការអញ្ជើញរួមពីលោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង លោក សេក ចន្រ្តា អភិបាលស្តីទីក្រុងបាត់ដំបង លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អង្គការសង្គមស៊ីវិល និងលោក លោកស្រីចៅសង្កាត់ទាំង១០នៃក្រុងបាត់ដំបង។











