
មន្ទីរព័ត៌មានខេត្តបាត់ដំបង គ្រោងនឹងរៀបចំ យុទ្ធនាការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២
បាត់ដំបង៖ បន្ទាប់ពីដំណើរការយុទ្ធនាការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី១ ទទួលបានជោគជ័យរួចមក មន្ទីរព័ត៌មានខេត្តបាត់ដំបង គ្រោងនឹងរៀបចំយុទ្ធនាការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ នាពេលខាងមុខនេះ ដោយនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង រួមជាមួយក្រុមការងារមន្ទីរ បានចុះទៅពិនិត្យទីតាំងជាក់ស្តែង និងចងបដាផ្សព្វផ្សាយ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង។











