
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំង ត្រៀមរៀបចំយុទ្ធនាការ «ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News) ជំហានទី២» នៅវិទ្យាល័យនេតយ៉ង់
បាត់ដំបង៖ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងនៅវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំយុទ្ធនាការ «ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News) ជំហានទី២» នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។











