
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំតម្រង់ទិស កិច្ចការព័ត៌មាន និងសាធារណៈមតិ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ទេព អស្នារិទ្ធ និងឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំតម្រង់ទិស កិច្ចការព័ត៌មាន និងសាធារណៈមតិ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលរៀបចំឡើង នៅសាលប្រជុំស្ថានីយ វិទ្យុជាតិកម្ពុជាខេត្តបាត់ដំបង មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងជាច្រើនរូបទៀត។











