
ឯកឧត្តម អ៊ុយ រី បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤
បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដែលត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក ធូ ភា អភិបាលស្តីទីខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាននៃមន្ទីររដ្ឋបាលឯកភាពខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក នាយក នាយករងទីចាត់ការ និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះឱ្យរដ្ឋបាលខេត្ត។











