
យុវជនក្នុងសម័យ Digital មិនចែកចាយព័ត៌មានក្លែងក្លាយ
បាត់ដំបង ៖ នៅក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរលើបច្ចេកវិទ្យា ការទទួល និងផ្សព្វផ្សាយព័ត៌មានបែបទំនើប តាមប្រព័ន្ធ Digital ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម បានកើនឡើងជាលំដាប់ ខណៈគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដែលចរាចរតាមមធ្យោបាយទំនើបទាំងនេះ រឹតតែមានលក្ខណៈស្រួចស្រាល់ឡើង ។ ការណ៍នេះទាមទារឱ្យអ្នកប្រើប្រាស់ ផលិត ឬចែកចាយព័ត៌មាន ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន ។











