
មន្ត្រីសុខាភិបាលស្រុកប្រតិបត្តិថ្មគោល និងមណ្ឌលសុខភាពបវេល ចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក
បាត់ដំបង ៖ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល សហការជាមួយមណ្ឌលសុខភាពបវេល២ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់មូសខ្លា នៅភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ។ តាមប្រភពព័ត៌មានតាមផេក Facbook ផ្លូវការរបស់ឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលក្រុមការងារទូរទស្សន៍ជាតិកម្ពុជា ខេត្តបាត់ដំបង ទទួលបាននាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងដោយមានការចូលរួមពីលោក លួត សាលី អភិបាលនៃគណៈអភិបាលស្រុកបវេល មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល ប្រធានមណ្ឌលសុខភាពបវេល២ តំណាងការិយាល័យជំនាញនានា អាជ្ញាធរឃុំ ភូមិ និងភាគីពាក់ព័ន្ធជាច្រើនទៀត ។











