
ក្រុមការងារស្រុកសង្កែ នាំយកទៀនចំណាំព្រះវស្សាចំនួន៦០ដើម ប្រគេនព្រះសង្ឃចំនួន៣០វត្ត ដើម្បីឧទ្ទិសកុសលជូនវរកងទ័ពពលី ក្នុងបុព្វហេតុការពារជាតិ
បាត់ដំបង ៖ ថ្នាក់ដឹកនាំក្រុមការងារ ចុះមូលដ្ឋានស្រុកសង្កែ បាននាំយកទៀនចំណាំព្រះវស្សាចំនួន៦០ដើម រួមជាមួយនឹងទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រៃយ៍មាសនៅវត្តចំនួន៣០ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ។ ពិធីនេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យបានថ្កុំថ្កើងរុងរឿង ក៏ដូចជាការទំនុកបម្រុងព្រះសង្ឃនារដូវកាលបុណ្យចូលព្រះវស្សា ដែលមានរយៈពេលរហូតដល់៣ខែនេះផងដែរ ។











