
តំណាងម្ចាស់ផ្តល់ជំនួយ ADB និង AFD ចុះវាយតម្លៃ តាមដានប្រសិទ្ធភាព និងដំណើរការគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបាត់ដំបង
បាត់ដំបង ៖ លោក យ៉ា សំអុល មន្រ្តីគម្រោងមូលនិធិជំនួយធនាគារអភិវឌ្ឍន៍អាស៊ី ADB និង លោក ថ្លាង សុភក្រ្តា មន្រ្តីគម្រោងមូលនិធិជំនួយពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យវាយតម្លៃ តាមដានប្រសិទ្ធភាពការងារ និងដំណើរការគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបាត់ដំបង នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។











