
ស្រូវប្រែពីលឿងមកបៃតងវិញ ១០០% ក្រោយទទួលបានកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា នៅស្រុកសង្កែ ខេត្តបាត់ដំបង
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយតំណាងរដ្ឋបាលខេត្តបាត់ដំបង លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងក្រសួងកសិកម្ម មន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលត្រូវបានសង្គ្រោះទាន់ពេលវេលា នៅភូមិកងកេង ឃុំកំពង់ព្រៀង ស្រុកសង្កែ។










