
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ៖ ទិវាបង្ហាញបច្ចេកវិទ្យាកសិកម្ម គឺជាស្ពានចម្លង ក្នុងការជំរុញការអប់រំ នវានុវត្តន៍ និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យាទំនើបៗជូនដល់កសិករ និងយុវជនកម្ពុជា
បាត់ដំបង ៖ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ឯកឧត្តម សុខ ឃន បានចាត់ទុកទិវាបង្ហាញបច្ចេកវិទ្យាកសិកម្មនេះ គឺជាស្ពានចម្លងដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆេក ព្រមទាំងដៃគូអភិវឌ្ឍនានា ក្នុងការជំរុញការអប់រំ នវានុវត្តន៍ និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យាទំនើបៗជូនដល់កសិករ និងយុវជនកម្ពុជា ។











