
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជា ធ្លាប់ឆ្លងកាត់តាំងពីប្រទេស ដែលខ្វះខាតម្ហូបអាហារ ខ្វះខាតស្បៀង រហូតក្លាយទៅជាប្រទេសនាំចេញផលិតផលកសិកម្មដ៏ច្រើនសន្ធឹកសន្ធាប់
បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា តាមពិតនៅក្នុងវិស័យកសិកម្ម យើងធ្លាប់ឆ្លងកាត់តាំងពីប្រទេសដែលខ្វះខាតម្ហូបអាហារ ខ្វះខាតស្បៀង រហូតក្លាយទៅជាប្រទេសដែលអាចនាំចេញផលិតផលកសិកម្មដ៏ច្រើនសន្ធឹកសន្ធាប់ មានន័យថា យើងចេញពីការផលិត ដើម្បីសម្រាប់តែការហូបចុក ទៅជាការផលិតដើម្បីមានបាន និងនាំចេញទៅក្រៅប្រទេស ។











