
សុខភាពផ្លូវចិត្តល្អ ផ្តើមពីការយល់ចិត្ត ការគាំទ្រ និងការមិនរើសអើង ដើម្បីគ្រួសារមានសុភមង្គល និងសហគមន៍មានសុខុមាលភាព
បាត់ដំបង ៖ មន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានចុះអប់រំប្រជាពលរដ្ឋ អំពីសុខភាពផ្លូវចិត្ត សម្គាល់សញ្ញាសង្ស័យនៃបញ្ហាសុខភាពផ្លូវចិត្ត និងណែនាំអ្នកដែលត្រូវការជំនួយឱ្យទៅទទួលការវាយតម្លៃ និងថែទាំបន្តនៅមណ្ឌលសុខភាព ។










