
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ចុះពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីលើកកម្ពស់ការថែទាំសុខភាពផ្លូវចិត្តនៅក្នុងសហគមន៍
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បានរៀបចំវគ្គបណ្ដុះបណ្ដាលទី១ ស្ដីពី «ការគាំទ្រផ្លូវចិត្ត និងសង្គមដល់ក្រុមទ្រទ្រង់សុខភាពភូមិ» រយៈពេល២ថ្ងៃ ដោយផ្ដោតលើការសិក្សាទ្រឹស្ដីក្នុងថ្នាក់១ថ្ងៃ និងការចុះអនុវត្តជាក់ស្ដែងក្នុងសហគមន៍១ថ្ងៃ ។










