Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterDiscussion

Development
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើការសាងសង់អគារអនុសាខាស្រុក ដើម្បីពង្រឹងសកម្មភាពមនុស្សធម៌
បាត់ដំបង៖ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង វិស័យអាទិភាពទាំង ៤ របស់សមាគមជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។ ក្នុងនោះ វិស័យអាទិភាពទី ៤ គឺ «ការអភិវឌ្ឍស្ថាប័ន» កំពុងបង្ហាញលទ្ធផលយ៉ាងជាក់ស្តែង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធទីស្នាក់ការនៅតាមបណ្តាស្រុកនានា។


Development
មន្ទីរសាធារណការ ខេត្តបាត់ដំបង ជំរុញពលរដ្ឋឱ្យងាកមកប្រើសេវាអនឡាញ ខណៈអ្នកប្រើសេវានេះមិនដល់ ៣ ករណីក្នុងមួយឆ្នាំ
បាត់ដំបង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធពាក់កណ្ដាលស្វ័យប្រវត្តិកម្ម (អនឡាញ) សម្រាប់ការស្នើសុំប្រឡងបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)។ ការអំពាវនាវនេះធ្វើឡើង ខណៈដែលបច្ចុប្បន្ន ការយល់ដឹង និងការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះនៅមានកម្រិតទាប។


Development
ឯកឧត្តម សុខ លូ ស្នើដល់មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពន្លឿនការដេញថ្លៃ និងស្ថាបនាផ្លូវ ២១ ខ្សែ ក្នុងក្រុងបាត់ដំបងឱ្យបានលឿន
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើសុំដល់មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពន្លឿនការដេញថ្លៃ និងស្ថាបនាផ្លូវក្នុងក្រុងបាត់ដំបង ដែលស្ថិតក្នុងគម្រោង ២១ ខ្សែ នៅខែមិថុនា ឆ្នាំ ២០២៦។


Development
ទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារ នាំឲ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព”
ទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឲ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី ប្រធានមន្ទីរ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងលោក លោកស្រី មកពីមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

