Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterDiscussion

Health
ឯកឧត្តម សុខ លូ អញ្ជើញអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ចុះពិនិត្យវឌ្ឍនភាពស្ថានភាព និងការដាក់ឱ្យដំណើរការបម្រើសេវាសុខាភិបាលឡើងវិញ នៅមណ្ឌលសុខភាពព្រែកហ្លួង ស្រុកឯកភ្នំ
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស ចុះពិនិត្យ វឌ្ឍនភាពស្ថានភាព និងការដាក់ឱ្យដំណើរការបម្រើសេវាសុខាភិបាលឡើងវិញ នៅមណ្ឌលសុខភាពព្រែកហ្លួង ខេត្តបាត់ដំបង បន្ទាប់ពីរងផលប៉ះពាល់ ដោយសារទឹកជំនន់។


Health
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ចុះអប់រំសុខភាព ចែកមុងជ្រលក់ថ្នាំ និងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់អ្នកចូលព្រៃនៅស្រុកសំឡូត
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង បានចុះអនុវត្តសកម្មភាពអប់រំសុខភាព ចែកមុងជ្រលក់ថ្នាំ និងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់អ្នកចូលព្រៃ នៅស្រុកសំឡូត ក្នុងគោលបំណងពង្រឹងការការពារប្រជាពលរដ្ឋ ដែលមានហានិភ័យ និងទប់ស្កាត់ការកើតជំងឺគ្រុនចាញ់ឡើងវិញ ។


Health
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បន្តយកចិត្តទុកដាក់សុខភាពប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ឃុំអូរដំបង២ ស្រុកសង្កែ
បាត់ដំបង ៖ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិសង្កែ បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ដែលបានជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាពលើផ្លូវហាយវៃ ក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ។


Health
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ៖ មន្ត្រីសុខាភិបាលអាចទ្រាំនឹងផ្សែងថ្នាំបាញ់មូសបាន តែមិនចង់ឃើញប្រជាពលរដ្ឋ ទ្រាំនឹងការឈឺចាប់ ដោយជំងឺគ្រុនឈាមនោះទេ
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលខេត្តបាត់ដំបង យ៉ាងដូច្នេះថា មន្ត្រីសុខាភិបាលអាចទ្រាំនឹងផ្សែងថ្នាំបាញ់មូសបាន តែមិនចង់ឃើញប្រជាពលរដ្ឋ ទ្រាំនឹងការឈឺចាប់ដោយជំងឺគ្រុនឈាមនោះទេ ។


Health
ក្រុមគ្រូពេទ្យមណ្ឌលសុខភាពជ្រៃ បានអំពាវនាវឲ្យស្ត្រីមានផ្ទៃពោះចូលរួមវគ្គថ្នាក់អប់រំសុខភាពម្តាយ ដើម្បីធានាការសម្រាលកូនដោយសុវត្ថិភាព និងបង្កើនការយល់ដឹងអំពីការថែទាំទារក។
បាត់ដំបង៖ ដើម្បីកាត់បន្ថយហានិភ័យអំឡុងពេលសម្រាល និងពង្រឹងសុខភាពម្តាយព្រមទាំងទារក មណ្ឌលសុខភាពជ្រៃ ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង បានជំរុញយ៉ាងសកម្មឲ្យស្ត្រីមានផ្ទៃពោះចាប់ពី៦សប្តាហ៍ឡើងទៅ និងស្ត្រីទើបសម្រាលកូនចូលរួមក្នុងវគ្គអប់រំពិសេសមួយ ដែលហៅថា «ថ្នាក់អប់រំសុខភាពម្តាយ (Mother Class)»។


Health
មណ្ឌលសុខភាពស្វាយប៉ោ ផ្តល់សេវាពិនិត្យ និងបើកថ្នាំជំងឺទឹកនោមផ្អែម-លើសឈាម ជូនពលរដ្ឋយ៉ាងរហ័ស
បាត់ដំបង៖ មណ្ឌលសុខភាពស្វាយប៉ោ ស្ថិតក្នុងក្រុងបាត់ដំបង បាននិងកំពុងបើកផ្តល់សេវាពិនិត្យ តាមដាន និងផ្តល់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ជូនប្រជាពលរដ្ឋដោយផ្ទាល់។ សេវានេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតំបន់ជុំវិញ ដោយសារការយកចិត្តទុកដាក់ និងភាពរហ័សរហួនរបស់ក្រុមគ្រូពេទ្យក្នុងការផ្តល់សេវា។


Health
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តបើកយុទ្ធនាការ ប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅតាមសហគមន៍នៃស្រុកមោងឫស្សី
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមោងឫស្សី អាជ្ញាធរភូមិចុងសំណាយ និងក្រុមទ្រទ្រង់ភូមិ បានចុះអនុវត្តសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។


Health
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ជម្រុញឱ្យពលរដ្ឋទទួលសេវាសុខភាព នៅមន្ទីរពេទ្យរដ្ឋ អាចវាយតម្លៃពីការផ្តល់សេវានៅមន្ទីរពេទ្យ តាមរយៈប្រអប់សំបុត្រ ប្រសិនបើការបម្រើសេវាមិនល្អណាមួយ
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ជម្រុញឱ្យពលរដ្ឋទទួលសេវាសុខភាព នៅមន្ទីរពេទ្យរដ្ឋ អាចវាយតម្លៃពីការផ្តល់សេវានៅមន្ទីរពេទ្យ តាមរយៈប្រអប់សំបុត្រ ប្រសិនបើការបម្រើសេវាមិនល្អណាមួយ


Health
ការវាយតម្លៃគុណភាពសេវាសុខាភិបាលឆមាសទី២ ឆ្នាំ២០២៦ រៀនសូត្រពីគ្នា ដើម្បីកែលម្អគុណភាពជាបន្តបន្ទាប់
ក្រុមការងារវាយតម្លៃគុណភាពសេវាសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តបាត់ដំបង បានចុះបំពេញបេសកកម្មវាយតម្លៃគុណភាពសេវាសុខាភិបាល ប្រចាំឆមាសទី២ នៅ មន្ទីរសុខាភិបាលខេត្តកោះកុង និង មន្ទីរពេទ្យបង្អែកខេត្តកោះកុង កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦ ។


Health
ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចាត់ទុកការចូលរួមរបស់ស្វាមី ក្នុងការគាំទ្រ ថែទាំភរិយាមានផ្ទៃពោះ គឺជាការធ្វើឱ្យការសម្រាល និងការថែទាំទារក ប្រកបដោយសុវត្ថិភាព
បាត់ដំបង ៖ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចាត់ទុកថា ការចូលរួមរបស់ស្វាមី ក្នុងការគាំទ្រ ថែទាំភរិយាមានផ្ទៃពោះ ក៏ដូចជាក្នុងពេលសម្រាល និងក្រោយការសម្រាល គឺជាចំណុចគួរឱ្យលើកទឹកចិត្ត ព្រោះសុខភាពមាតា និងទារក មិនមែនជាការទទួលខុសត្រូវរបស់ម្តាយតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការយល់ដឹង ការគាំទ្រ និងការសម្រេចចិត្តរួមពីក្រុមគ្រួសារ ដើម្បីសុវត្ថិភាពមាតា និងទារក ទើបគ្រួសារមានសុភមង្គល ។


Health
មន្ត្រីជំនាញសុខាភិបាលខេត្តបាត់ដំបង បន្តពង្រឹងសមត្ថភាពបុគ្គលិកមណ្ឌលសុខភាព ដើម្បីនាំសេវាពិនិត្យរកវីរុស HPV ឱ្យកាន់តែជិតស្ត្រីក្នុងសហគមន៍
បាត់ដំបង ៖ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន នៃខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការធ្វើតេស្តរកវីរុស HPV ដើម្បីបង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ជូនដល់បុគ្គលិកសុខាភិបាល មកពីមណ្ឌលសុខភាព ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពក្នុងការអនុវត្តកម្មវិធីពិនិត្យស្រាវជ្រាវរកវីរុស HPV សំដៅរួមចំណែកបង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ។


Health
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំមួយ ក្នុងការភ្ជាប់ក្រុមឆ្មប និងគ្រូពេទ្យ នៅតាមបណ្តាមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ដើម្បីការថែទាំមាតា និងទារក ប្រកបដោយសុវត្ថិភាព
បាត់ដំបង ៖ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការថែទាំមាតា និងទារកឱ្យកាន់តែល្អប្រសើរនោះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប ហៅកាត់ថា MCAT ត្រូវបានរៀបចំធ្វើឡើងនៅស្រុកប្រតិបត្តិថ្មគោល ដើម្បីពង្រឹងការសម្របសម្រួល និងការងារជាក្រុម រវាងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ។


Health
ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះពិនិត្យប៉ុស្តិ៍សុខភាពឆ្នាល់មាន់ ដើម្បីរៀបចំសេវាសុខភាពឱ្យសមស្របនឹងតម្រូវការជូនពលរដ្ឋ
បាត់ដំបង ៖ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង រួមជាមួយក្រុមការងារមណ្ឌលសុខភាពគាស់ក្រឡ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានចុះពិនិត្យទីតាំងប៉ុស្តិ៍សុខភាពឆ្នាល់មាន់ ស្ថិតក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងពិចារណាអំពីការរៀបចំសេវាសុខភាពឱ្យសមស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ។

