Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterDiscussion

Social security
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ២ខ្នង នៅក្រុងបាត់ដំបង
បាត់ដំបង៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២ខ្នង បានរងការឆាបឆេះខូចខាតទាំងស្រុង ដោយសារអគ្គិភ័យមួយករណី ដែលបានកើតឡើងនៅវេលាម៉ោង ១២ និង ៤០ នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្រុមទី៤៤ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


Social security
ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៤០០គ្រួសារ ក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៤០០គ្រួសារ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


Social security
មេភូមិត្រាង ឃុំអូរតាគី បានបាត់ខ្លួនក្រោយលិចទូកស្មាច់ តាំងពីព្រឹក រហូតដល់ម៉ោង ១០ យប់ នៅតែមិនទាន់រកឃើញ
បាត់ដំបង៖ គិតត្រឹមម៉ោង ១០:០០ យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ និងសាច់ញាតិ នៅតែមិនទាន់រកឃើញលោកមេភូមិត្រាង ឃុំអូរតាគី នៅឡើយទេ ក្រោយពីគាត់បានជួបគ្រោះថ្នាក់លិចទូកស្មាច់ កាលពីវេលាម៉ោងប្រមាណ ០៨:០០ ព្រឹក ថ្ងៃដដែល នៅចំណុចខាងក្រោយវត្តត្រស់។


Social security
យុវជន-យុវតីខេត្តបាត់ដំបង ស្ម័គ្រចិត្តចុះឈ្មោះបំពេញកាតព្វកិច្ចយោធាយ៉ាងកុះករ ខណៈការងារនេះកំពុងអនុវត្តយ៉ាងសកម្មទូទាំងប្រទេស
បាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការកាតព្វកិច្ចយោធាខេត្ត បានដឹកនាំប្រតិភូអមដំណើរ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យផ្ទាល់លើដំណើរការទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។


Social security
ជាការឆ្លើយតបតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង
ជាការឆ្លើយតបតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ស្ដីពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមការងាររដ្ឋបាលក្រុងបាត់ដំបង បាននាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ នៅភូមិគោកពន្លៃ សង្កាត់ពូម៉ាល់ ក្រុងបាត់ដំបង។


Social security
សមត្ថកិច្ចខេត្តបាត់ដំបង ស្រាវជ្រាវករណីទាហានថៃបន្លំញាត់ «កញ្ឆាក្រៀម ៥០ កញ្ចប់» តាមអីវ៉ាន់ពលករខ្មែរឆ្លងដែន
បាត់ដំបង៖ សមត្ថកិច្ចចម្រុះខេត្តបាត់ដំបង កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លើករណីកញ្ឆាក្រៀមចំនួន ៥០ កញ្ចប់ (ស្មើនឹង ១ ការុង) ដែលត្រូវបានភាគីទាហានថៃបន្លំផ្ញើតាមអីវ៉ាន់របស់ពលករខ្មែរ ពេលបញ្ជូនត្រឡប់មកស្រុកកំណើត តាមច្រករបៀងក្នុងស្រុកកំរៀង។


Social security
អភិបាលស្រុករតនៈមណ្ឌល បាននាំយកថវិកាមរណៈសង្គ្រោះរបស់ អ.ន.ក. ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដឹកនាំដោយលោក នូវ ឫទ្ធី អភិបាលរងនៃគណៈអភិបាលស្រុករតនៈមណ្ឌល បាននាំយកថវិកាមរណៈសង្គ្រោះរបស់ អ.ន.ក. ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ឆក វឿន ភេទប្រុស អាយុ ៦១ ឆ្នាំ អត្តលេខ HA ៩០០០០៨៨៣ (ជនពិការ) ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦ ដោយជរាពាធ។


Social security
បាក់ស្ពានយោលធ្លាក់រ៉ឺម៉កដឹកខ្សាច់ចូលស្ទឹងសង្កែ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស
បាត់ដំបង៖ ម៉ូតូសណ្តោងរ៉ឺម៉កដឹកខ្សាច់មួយគ្រឿង បានបើកឆ្លងកាត់ស្ពានយោលស្ទឹងសង្កែ ជិតដល់ចុងស្ពានម្ខាងហើយ ក៏ស្រាប់តែបាក់ក្ដារស្ពាន ធ្លាក់ទាំងម៉ូតូ និងរ៉ឺម៉កចូលទៅក្នុងស្ទឹងសង្កែ។ ប៉ុន្តែសំណាងល្អ អ្នកបើកបរបានស្រវ៉ាតោងខ្សែស្ពានយោលជាប់ ទើបមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។


Social security
ក្រោយពេលណែនាំច្រើនសារ ម្ចាស់ទីតាំង HCL Mart រ៉បមាត់ស្ទឹងសង្កែ រុះរើសម្ភារៈចេញពីអាគារដែលមិនមានច្បាប់អនុញ្ញាតិ
បាត់ដំបង៖ ក្រុមចម្រុះរដ្ឋបាលក្រុងបាត់ដំបង បានចុះពិនិត្យ និងពន្លឿនការរុះរើសំណង់ និងសម្ភារៈនានា របស់ម្ចាស់ម៉ាត HCL (ដែលជាក្រុមហ៊ុនតែមួយជាមួយផ្សារហេងឆៃលីដែលឆេះកន្លងមក) ចេញពីទីតាំងដែលមិនមានច្បាប់អនុញ្ញាតិ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦។


Social security
ពង្រឹងវិន័យ និងប្រសិទ្ធភាពសេវាសាធារណៈ! អធិការនគរបាលស្រុកសំពៅលូន ចុះពិនិត្យ និងណែនាំផ្ទាល់ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា
បាត់ដំបង៖ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់លើវឌ្ឍនភាពការងារដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា។


Social security
ជនសង្ស័យដេញកាប់ ប្លន់ម៉ូតូ និងប្រើហឹង្សា ត្រូវបានឃាត់ខ្លួន ៨ នាក់ ក្នុងក្រុងបាត់ដំបង
បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) និងប្រើហឹង្សា (ដេញកាប់ និងកាប់បំផ្លាញម៉ូតូជនរងគ្រោះ) ដោយឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨ នាក់ នៅម៉ោង ១០:២០ នាទី ព្រឹកថ្ងៃទី ២០ សីហា ឆ្នាំ ២០២៦ នៅបន្ទប់ជួល ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។


Social security
នគរបាលស្រុកសង្កែ ចុះល្បាតត្រួតពិនិត្យអាវុធផ្ទុះ និងគ្រឿងញៀន ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ
បាត់ដំបង៖ ដើម្បីបង្កើនភាពកក់ក្តៅ និងពង្រឹងសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធផ្ទុះ និងបទល្មើសគ្រឿងញៀនយ៉ាងសកម្ម នៅតាមគោលដៅសំខាន់ៗ។


Social security
នគរបាលស្រុកសង្កែ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង៖ ការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលប្រើប្រាស់ផ្លូវសាធារណៈ ឱ្យបានយល់ដឹងច្បាស់អំពីស្លាកសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាពនៃការបើកបរ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។

