Provincial News

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការលើទីតាំងផ្ទះវីឡាមួយខ្នងនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រកឃើញជនជាតិកូរ៉េចំនួន៦ នាក់ជាមុខសញ្ញាOnline Scams
Social security
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការលើទីតាំងផ្ទះវីឡាមួយខ្នងនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រកឃើញជនជាតិកូរ៉េចំនួន៦ នាក់ជាមុខសញ្ញាOnline Scams
បាត់ដំបង៖ ជារៀងរាល់ថ្ងៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានធ្វើសកម្មភាពត្រួតពិនិត្យលើដងផ្លូវ ត្រួតពិនិត្យរដ្ឋបាល និងស៊ើបអង្កេតស្រាវជ្រាវនៅទូទាំងខេត្តដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams ។ ដោយមានមូលដ្ឋានពីវិធានការស្រាវជ្រាវនេះនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមបញ្ជាផ្ទាល់របស់ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចុះប្រតិបត្តិការលើទីតាំងផ្ទះវីឡាមួយខ្នងនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រកឃើញជនជាតិកូរ៉េចំនួន៦ នាក់ភេទប្រុសជាមុខសញ្ញា Online Scams ដែលទើបមកស្នាក់នៅនាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានសង្ស័យជាប់ប្រតិវេទក្រហមដែលត្រូវបញ្ជូនទៅអគ្គស្នងការនគរបាលជាតិទាំងមនុស្ស ទាំងវត្ថុតាង។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ខេត្តបាត់ដំបង ត្រៀមអនុវត្តគម្រោងសាកល្បងអភិវឌ្ឍន៍លំនៅឋានសង្គម ដើម្បីដោះស្រាយបញ្ហាសំណង់មិនរៀបរយ
Social security
ខេត្តបាត់ដំបង ត្រៀមអនុវត្តគម្រោងសាកល្បងអភិវឌ្ឍន៍លំនៅឋានសង្គម ដើម្បីដោះស្រាយបញ្ហាសំណង់មិនរៀបរយ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអន្តរក្រសួង និងអង្គការដៃគូ ដើម្បីជំរុញការអនុវត្តគម្រោងសាកល្បងអភិវឌ្ឍន៍លំនៅឋានសង្គម ក្នុងគោលបំណងដោះស្រាយបញ្ហាទីលំនៅជូនប្រជាពលរដ្ឋក្រីក្រ និងអ្នកដែលបានស្ម័គ្រចិត្តរុះរើចេញពីតំបន់សំណង់មិនរៀបរយនៅក្នុងក្រុងបាត់ដំបង។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ស្នងការខេត្តបាត់ដំបង រៀបចំបញ្ជូនជនសង្ស័យប្រុសស្រី ៥ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅកាន់តុលាការ
Authority activities
ស្នងការខេត្តបាត់ដំបង រៀបចំបញ្ជូនជនសង្ស័យប្រុសស្រី ៥ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅកាន់តុលាការ
បាត់ដំបង៖ ជនសង្ស័យប្រុសស្រី ៥ នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ត្រូវកម្លាំងជំនាញនៃស្នងការនគរបាលខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនរួមជាមួយវត្ថុតាងគ្រឿងញៀន ២ កញ្ចប់ ទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ នារសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ឃាត់ខ្លួនចោរលួចគាស់ផ្ទះម្នាក់ នៅស្រុកឯកភ្នំ ក្រោយធ្វើសកម្មភាពបាន ៦ ថ្ងៃ
Social security
ឃាត់ខ្លួនចោរលួចគាស់ផ្ទះម្នាក់ នៅស្រុកឯកភ្នំ ក្រោយធ្វើសកម្មភាពបាន ៦ ថ្ងៃ
បាត់ដំបង៖ កម្លាំងនគរបាលស្រុកឯកភ្នំ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ ខណៈម្ចាស់មិននៅ ដោយយកទ្រព្យសម្បត្តិមួយចំនួន កាលពីសប្តាហ៍មុន។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
មន្ទីររ៉ែ និងថាមពល ចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែ បូមខ្សាច់អនាធិបតេយ្យ នៅឃុំក្តុលតាហែន ពីរទីតាំង
Authority activities
មន្ទីររ៉ែ និងថាមពល ចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែ បូមខ្សាច់អនាធិបតេយ្យ នៅឃុំក្តុលតាហែន ពីរទីតាំង
បាត់ដំបង៖ ក្រោយទទួលព័ត៌មានថាមានការលួចបូមខ្សាច់អនាធិបតេយ្យ នៅភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រុមមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងបញ្ឈប់សកម្មភាពភ្លាមៗ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង ឆ្នាំ២០២៦
Leadership activities
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង ឆ្នាំ២០២៦
រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង ឆ្នាំ២០២៦ ដោយមានការដាក់តាំងលក់បន្លែផ្លែឈើក្នុងស្រុកជាច្រើនមុខ។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាបង្កើនបញ្ញាស្មារតី”
Education and sports
អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាបង្កើនបញ្ញាស្មារតី”
លោក មូល ធន អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រី តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រតិភូកីឡា លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី សិស្សានុសិស្ស និងបងប្អូនទស្សនិជនយ៉ាងច្រើនកុះករ។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ការពារកេរ្តិ៍ឈ្មោះ «ទុរេនសំឡូត»! អាជ្ញាធរតម្រូវឱ្យអាជីវករបង្ហាញប្រភពចំការ និងលេខទូរស័ព្ទច្បាស់លាស់
Authority activities
ការពារកេរ្តិ៍ឈ្មោះ «ទុរេនសំឡូត»! អាជ្ញាធរតម្រូវឱ្យអាជីវករបង្ហាញប្រភពចំការ និងលេខទូរស័ព្ទច្បាស់លាស់
(បាត់ដំបង)៖ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្រុមការងាររដ្ឋបាលស្រុកសំឡូត បានបន្តចុះពិនិត្យ និងណែនាំដល់ម្ចាស់ចំការ ក៏ដូចជាអាជីវករលក់ដូរផ្លែទុរេនតាមបណ្តោយផ្លូវជាតិលេខ៥៧-៧ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
គណបញ្ជាការឯកភាពខេត្តបាត់ដំបង បង្ក្រាបទីតាំងស្កេមមួយកន្លែង នៅសង្កាត់រតនៈ ក្រុងបាត់ដំបង ឃាត់ខ្លួនជនបរទេស និងសន្តិសុខខ្មែរ ៣៤ នាក់
Social security
គណបញ្ជាការឯកភាពខេត្តបាត់ដំបង បង្ក្រាបទីតាំងស្កេមមួយកន្លែង នៅសង្កាត់រតនៈ ក្រុងបាត់ដំបង ឃាត់ខ្លួនជនបរទេស និងសន្តិសុខខ្មែរ ៣៤ នាក់
បាត់ដំបង ៖ កម្លាំងគណបញ្ជាការឯកភាពខេត្តបាត់ដំបង ដឹកនាំដោយលោក ធូ ភា អភិបាលរងខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងភូមិគ្រឹះមួយកន្លែង សង្ស័យមានស្កេមអនឡាញ ស្ថិតនៅភូមិរំចេក ៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៦។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
រដ្ឋបាលសង្កាត់ព្រែកព្រះស្តេច ចុះសម្អាតសំរាមជុំវិញបរិវេណសកលវិទ្យាល័យUME និងណែនាំពលរដ្ឋឱ្យបញ្ឈប់ការដុត និងចោលសំរាមពាសវាលពាសកាល
Authority activities
រដ្ឋបាលសង្កាត់ព្រែកព្រះស្តេច ចុះសម្អាតសំរាមជុំវិញបរិវេណសកលវិទ្យាល័យUME និងណែនាំពលរដ្ឋឱ្យបញ្ឈប់ការដុត និងចោលសំរាមពាសវាលពាសកាល
បាត់ដំបង៖ អាជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី និងតំណាងគ្រឹះស្ថានសិក្សាUME បានរួមគ្នាចុះយុទ្ធនាការសម្អាតបរិស្ថាន និងប្រមូលសំរាមនៅតាមរបងសាកលវិទ្យាល័យ និងវិទ្យាល័យក្នុងក្រុងបាត់ដំបង ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនយុវជនទំនើង ០២ នាក់ ជិះម៉ូតូបង្ហោះតាមដងផ្លូវ ដកហូតម៉ូតូទុករយៈពេល ០៣ ខែ
Authority activities
នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនយុវជនទំនើង ០២ នាក់ ជិះម៉ូតូបង្ហោះតាមដងផ្លូវ ដកហូតម៉ូតូទុករយៈពេល ០៣ ខែ
បាត់ដំបង៖ កម្លាំងនគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនយុវជនទំនើងចំនួន ០២ នាក់ភ្លាមៗ បន្ទាប់ពីពួកគេបានជិះម៉ូតូបង្ហោះយ៉ាងអាណាធិបតេយ្យតាមដងផ្លូវសាធារណៈ បង្កការរំខាន និងគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ ការឃាត់ខ្លួននេះបានកើតឡើងនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៦ លើផ្លូវកៅស៊ូ ក្នុងភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារ នាំឲ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព”
Development
ទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារ នាំឲ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព”
ទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឲ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី ប្រធានមន្ទីរ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងលោក លោកស្រី មកពីមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។
Battambang provincial dept. of information
Battambang provincial dept. of information
Read More