
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជាអធិបតីបើកកិច្ចសន្ទនាស្តីពី «អភិបាលកិច្ចទឹកនៅកម្ពុជាឆ្នាំ២០២៦» ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹកនៅថ្នាក់ក្រោមជាតិ
រាជធានីភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចសន្ទនាស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជាឆ្នាំ២០២៦» ក្រោមប្រធានបទ «ការពង្រឹងអភិបាលកិច្ចទឹកនៅថ្នាក់ក្រោមជាតិ» ដែលរៀបចំឡើងនៅសណ្ឋាគារ សាន់ អេន មូន (Sun & Moon) រាជធានីភ្នំពេញ។











