
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្រ្គោះបឋម ជូនដល់មន្ត្រី និងបុគ្គលិកនៃព្រះវិហារសេចក្ដីមេត្តាករុណានៃព្រះគ្រីស្ទខេត្តបាត់ដំបង
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក កុសុម សុភីនារ៉ា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់មន្ត្រីទទួលបន្ទុកការងារវិជ្ជាសង្គ្រោះបឋមនៃសាខា បានបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្រ្គោះបឋម (First Aid Training) ជូនដល់មន្រ្ដី និងបុគ្គលិកនៃព្រះវិហារសេចក្ដីមេត្តាករុណានៃព្រះស៊ូគ្រីស្ទ ខេត្តបាត់ដំបង ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣៤នាក់ (ស្រី ១៨នាក់)។










