
អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំចម្រុះលើកទី៣ ស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
បាត់ដំបង៖ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំចម្រុះលើកទី៣ ស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំលេខាការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពីលោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង លោក លោកស្រី អភិបាលរងក្រុងស្រុក កងកម្លាំងទាំងបីប្រភេទ តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីរៀបចំការបោះឆ្នោតជាច្រើនរូបទៀត។










