
វគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកព្ចប់គ្រួសារដល់ប្រតិបត្តករនៅថ្នាក់ក្រោមជាតិ ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសង្គមជូនដល់ប្រជាពលរដ្ឋខ្សត់ខ្សោយ វគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពី «ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ទីន សារ៉ាវុធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និង លោក ជួរ រនតះ អគ្គនាយករងមូលនិធិជាតិជំនួយសង្គម ដោយមានការចូលរួមពីសាខាមូលនិធិជាតិជំនួយសង្គមខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរផែនការ មន្ទីរសុខាភិបាល និងពន្ធនាគារខេត្ត ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង/ស្រុក រដ្ឋបាលឃុំ/សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ សរុបទាំងអស់ប្រមាណ២៣៦នាក់។










