Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterDiscussion

Agriculture
លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានធ្វើការបំភ្លឺជុំវិញចម្ងល់ ទឹកក្នុងស្ទឹង
លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានធ្វើការបំភ្លឺជុំវិញចម្ងល់ ទឹកក្នុងស្ទឹង


Agriculture
តំណាងជនភាសសឹក ជាក្រុមផលិតនៅខេត្តព្រះវិហារ មករៀនជំនាញដាំបន្លែក្នុងផ្ទះសំណាញ់ពីសហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល ខេត្តបាត់ដំបង
បាត់ដំបង ៖ សហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ជូនដល់ប្រជាកសិករជាជនភាសសឹកចំនួន២៦នាក់ ដែលជាក្រុមផលិត មកពីភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីឱ្យពួកគាត់មានជំនាញដាំដុះច្បាស់លាស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងទីផ្សារក្នុងស្រុក ។


Agriculture
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តបាត់ដំបង អញ្ជើញទស្សនកិច្ចនៅចំការផ្លែឈើក្នុងស្រុកសំឡូតដើម្បីជំរុញការផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍
បាត់ដំបង៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះទស្សនកិច្ចនៅចំការផ្លែឈើក្នុងស្រុកសំឡូត និងជួបសំណេះសំណាលជាមួយកសិករជាម្ចាស់ចំការដាំដំណាំផ្លែឈើ ជាពិសេសដំណាំទុរេនដែលជាផលិតផលមានសក្តានុពលខ្លាំងប្រចាំតំបន់បាននិងកំពុងរួមចំណែកទាក់ទាញភ្ញៀវទេសចរមកកម្សាន្តជាបន្តបន្ទាប់។


Agriculture
ដំណាំស្រូវជិត២ម៉ឺនហិកតាដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនៅស្រុកសង្កែ និងស្រុកឯកភ្នំត្រូវបានសង្រ្គោះដោយទឹកភ្លៀង
បាត់ដំបង៖នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានដឹកនាំមន្ត្រីបច្ចេកទេសមន្ទីរ និងមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិស្រុក លោកមេឃុំ និងមន្ត្រីកសិកម្មឃុំ ចុះពិនិត្យទីតាំងដំណាំស្រូវចំនួន ១៨,៣៦២ ហិកតា ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ។


Agriculture
ជំនន់ទឹកភ្លៀងពីស្រុកសំឡូតត្រូវបានប្រមូលស្តុកទុកនៅអាងសេកសក
បាត់ដំបង៖លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា ភ្លៀងធ្លាក់ច្រើនកាលពីថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៦បណ្ដាលឱ្យមានជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តស្រុកសំឡូតហើយទឹកភ្លៀងទាំងនោះកំពុងហូរចូលក្នុងស្ទឹងសង្កែ និងបន្តហូរចូលទំនប់ពហុបំណងបាត់ដំបង(ទំនប់សេកសក)ខណៈទឹកអាងសេកសកត្រូវបានប្រើប្រាស់ជិតអស់និងកំពុងត្រូវការទឹកស្តុកទុកបន្ថែមដូច្នេះជំនន់ទឹកភ្លៀងនេះពិតជានឹងផ្ដល់ផលវិជ្ជមានសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការស្រោចស្រព។


Agriculture
ក្រសួងធនធានទឹក ចុះពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងពិនិត្យប្រព័ន្ធធារាសាស្ត្រដូនទាវ ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងទឹកសម្រាប់វិស័យកសិកម្ម លោក ឃឿន សុខុម អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងជួបសំណេះសំណាលពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) នៅប្រព័ន្ធធារាសាស្ត្រដូនទាវ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។


Agriculture
ទោះច្រកព្រំដែនបិទ! កសិករដំឡូងជ្វានៅសំពៅលូន នៅតែញញឹមបិទមាត់មិនជិត ព្រោះម៉ូយចុះទិញដល់ចម្ការ និងមានតម្លៃល្អ
បាត់ដំបង៖ ទោះបីជាច្រកព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជិតទាំងស្រុង មិនអាចនាំទំនិញ ឬកសិផលចេញចូលបានក្តី ក៏វាមិនមែនជាឧបសគ្គសម្រាប់កសិករខ្មែរនៅតាមតំបន់ព្រំដែនក្នុងការលក់កសិផលឡើយ។ ជាពិសេស «ដំឡូងជ្វា» ដែលកសិករមួយចំនួនកំពុងប្រមូលផល បានពឹងផ្អែកលើទីផ្សារក្នុងស្រុក ដោយអះអាងថា មានតម្លៃល្អ និងមានម៉ូយចុះទិញដល់ចម្ការទៀតផង។


Agriculture
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ ទទួលប្រព័ន្ធធារាសាស្ត្រកង្ហត នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
បាត់ដំបង៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រគល់-ទទួលប្រព័ន្ធធារាសាស្ត្រកង្ហត (ប្លុក A,B,C,D) នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ ( WAT4CAM-Phase1) ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។


Agriculture
ត្រៀមពោះនៅ! ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងដ៏ធំប្រចាំឆ្នាំ២០២៦ ជិតមកដល់ហើយ មានទាំងប៊ូហ្វេទុរេនទៀតផង!
បាត់ដំបង៖ ឱកាសពិសេសសម្រាប់អ្នកស្រឡាញ់ផ្លែឈើខ្មែរ! ដើម្បីគាំទ្រកសិករ និងលើកស្ទួយផលិត ផលកសិកម្មក្នុងស្រុក រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦» យ៉ាងអធិកអធម រយៈពេល ១០ថ្ងៃពេញ ចាប់ពីថ្ងៃទី ១០ ដល់ ១៩ កក្កដា ២០២៦ ខាងមុខនេះ នៅបរិវេណមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង។

