Provincial News

ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមគោសាច់ និងគោពូជនៅស្រុកបាណន់ដែលបង្កើតឡើងដោយកូនខ្មែរ
Leadership activities
ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមគោសាច់ និងគោពូជនៅស្រុកបាណន់ដែលបង្កើតឡើងដោយកូនខ្មែរ
បាត់ដំបង៖នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោសាច់RPRUដែលបង្កើតឡើងដោយកូនខ្មែរមានទីតាំងស្ថិតនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
កិច្ចប្រជុំ ពិភាក្សាជាមួយក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃក្នុងបំណងគឺធ្វើឲ្យការអនុវត្តការងារបន្តមានប្រសិទ្ធភាព
Leadership activities
កិច្ចប្រជុំ ពិភាក្សាជាមួយក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃក្នុងបំណងគឺធ្វើឲ្យការអនុវត្តការងារបន្តមានប្រសិទ្ធភាព
បាត់ដំបង៖ កិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេស របស់ក្រសួងមហាផ្ទៃ ដែលមាន លោក សៀងប៊ុនធឿន អភិបាលស្ដីទីស្រុករតនៈមណ្ឌល និងលោក វៀនប្រាណ អភិបាលរងស្រុករតនៈមណ្ឌល ព្រមទាំងមន្ត្រីរដ្ឋបាលមួយចំនួន បានអញ្ជើញចូលរួមនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
រដ្ឋបាលស្រុករតនៈមណ្ឌល ប្រជុំគណៈបញ្ជាការ ឯកភាពប្រចាំខែសីហា
Leadership activities
រដ្ឋបាលស្រុករតនៈមណ្ឌល ប្រជុំគណៈបញ្ជាការ ឯកភាពប្រចាំខែសីហា
បាត់ដំបង៖ កិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុករតនៈមណ្ឌល បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សើរសាម៉េត អភិបាលនៃគណៈអភិបាលស្រុករតនៈមណ្ឌល។ កិច្ចប្រជុំនេះជាការប្រជុំប្រចាំខែសីហា និងកំណត់ទិសដៅផែនការអនុវត្តបន្តសម្រាប់ខែកញ្ញា។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី បាននាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត សរុបចំនួន១៤គ្រួសារ នៅឃុំគារ
Leadership activities
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី បាននាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត សរុបចំនួន១៤គ្រួសារ នៅឃុំគារ
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ( ចាស់ជរា ជំងឺរ៉ាំរៃ ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន គ្រួសារទីទាល់ក្រ) ដែលកំពុងជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មកពីភូមិចំនួន៤ក្នុង ឃុំគារ ស្រុកមោងស្សី ខេត្តបាត់ដំបង។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ពិធីដាំដើមស្វាយចន្ទី ជូនអតីតយុទ្ធជន ៥០០គ្រួសារ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
Leadership activities
ពិធីដាំដើមស្វាយចន្ទី ជូនអតីតយុទ្ធជន ៥០០គ្រួសារ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ កម្មវិធីដាំដើមស្វាយចន្ទីបានប្រព្រឹត្តទៅយ៉ាងសម្បូរបែប នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការចូលរួមពីអតីតយុទ្ធជនចំនួន ៥០០ គ្រួសារ។ ពិធីនេះមិនត្រឹមតែជាការដាំឈើបៃតងទេ ប៉ុន្តែជាសញ្ញានៃជីវិតថ្មី និងការរីកចម្រើនរបស់អតីតយុទ្ធជន ដែលបានទទួលដី និងផ្ទះសម្រាប់រស់នៅជាអចិន្ត្រៃយ៍។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ កម្លាំងនគរបាល  វីរៈសេនាតូចការពារព្រំដែន ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន
Leadership activities
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ កម្លាំងនគរបាល វីរៈសេនាតូចការពារព្រំដែន ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន
បាត់ដំបងៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែន ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ឯកឧត្តម សុខ លូ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026
Leadership activities
ឯកឧត្តម សុខ លូ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026 ដោយបានលើកឡើងពីសក្តានុពលវិស័យកសិកម្មរបស់ខេត្តបាត់ដំបង និងស្នើវិនិយោគិនចិនមកសិក្សា និងវិនិយោគលើការកែច្នៃកសិផល ដោយនាំយកបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍនៅកម្ពុជា។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឯកភ្នំ នាំយកអំណោយជូនគ្រួសារវីរកងទ័ព ដើម្បីចែករំលែកនូវការលំបាក ខណៈកូនកំពុងជាប់ភារកិច្ចការពារទឹកដីនៅតំបន់ព្រំដែន
Leadership activities
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឯកភ្នំ នាំយកអំណោយជូនគ្រួសារវីរកងទ័ព ដើម្បីចែករំលែកនូវការលំបាក ខណៈកូនកំពុងជាប់ភារកិច្ចការពារទឹកដីនៅតំបន់ព្រំដែន
បាត់ដំបង ៖ អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកឯកភ្នំ លោក សម កុសល្យ តំណាងលោកវេជ្ជបណ្ឌិត គង់ សាវង្ស ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឯកភ្នំ នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ និងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសាររបស់វីរកងទ័ពនៅសមរភូមិជួរមុខ រស់នៅក្នុងភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
កិច្ចពិភាក្សាស្វែងយល់ពីសមិទ្ធផលគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត និងការលើកកម្ពស់សមភាពយេនឌ័រនៅរដ្ឋាករទឹកបាត់ដំបង
Leadership activities
កិច្ចពិភាក្សាស្វែងយល់ពីសមិទ្ធផលគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត និងការលើកកម្ពស់សមភាពយេនឌ័រនៅរដ្ឋាករទឹកបាត់ដំបង
បាត់ដំបង​៖នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋាករទឹកបាត់ដំបង ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានដឹកនាំកិច្ចពិភាក្សាជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រុមការងារអន្តរក្រសួង និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ពីសមិទ្ធផលនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (PWSSP) ជាពិសេសលទ្ធផលនៃការអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រនៅក្នុង រដ្ឋាករទឹកបាត់ដំបង។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
មន្ត្រីផ្នែកសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតាមអាហារដ្ឋាន និងភោជនីយដ្ឋាន ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការពារសុខភាពប្រជាពលរដ្ឋ
Leadership activities
មន្ត្រីផ្នែកសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតាមអាហារដ្ឋាន និងភោជនីយដ្ឋាន ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការពារសុខភាពប្រជាពលរដ្ឋ
បាត់ដំបង ៖ ដើម្បីធានាដល់ការលើកកម្ពស់គុណភាព សុវត្ថិភាព និងកាត់បន្ថយហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋ មន្ត្រីផ្នែកសុវត្ថិភាពចំណីអាហារ នៃការិយាល័យនិយ័តកម្មសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ ណែនាំ និងផ្សព្វផ្សាយអំពីអនាម័យ និងសុវត្ថិភាពចំណីអាហារ នៅតាមអាហារដ្ឋាន និងភោជនីយដ្ឋាន ក្នុងក្រុងបាត់ដំបង ។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង បន្តចុះពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារព័ត៌មាននៅរដ្ឋបាលស្រុកបាណន់
Leadership activities
ក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង បន្តចុះពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារព័ត៌មាននៅរដ្ឋបាលស្រុកបាណន់
បាត់ដំបង ៖ លោកស្រី ឡាច សុគន្ធាវី អនុប្រធានមន្ទីរ តំណាងលោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះបានដឹកនាំក្រុមការងារ បន្តចុះធ្វើការផ្សព្វផ្សាយ តម្រង់ទិស និងពង្រឹងការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីពាក់ព័ន្ធនៅរដ្ឋបាលស្រុកបាណន់ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារព័ត៌មាននៅថ្នាក់មូលដ្ឋាន ។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
មន្ទីរព័ត៌មានខេត្តបាត់ដំបង ជំរុញរដ្ឋបាលស្រុកមោងឫស្សី បង្កើនការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានមិនពិតក្នុងសម័យឌីជីថល
Leadership activities
មន្ទីរព័ត៌មានខេត្តបាត់ដំបង ជំរុញរដ្ឋបាលស្រុកមោងឫស្សី បង្កើនការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានមិនពិតក្នុងសម័យឌីជីថល
បាត់ដំបង៖ បន្ទាប់ពីបានបញ្ចប់បេសកកម្មចុះផ្សព្វផ្សាយ និងពង្រឹងការងារព័ត៌មាន និងសាធារណមតិនៅតាមបណ្តាស្រុកចំនួន ៩ ក្នុងខេត្តបាត់ដំបងរួចមក មន្ទីរព័ត៌មានខេត្តបាត់ដំបង បានបន្តចុះពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារព័ត៌មាននៅរដ្ឋបាលស្រុកមោងឫស្សី ដោយផ្តោតលើការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានផ្លូវការ ការផលិតមាតិកាដែលមានគុណភាព និងការឆ្លើយតបទាន់ពេលវេលាចំពោះព័ត៌មានដែលកំពុងមានការចាប់អារម្មណ៍ពីសាធារណជន។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាអញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង
Leadership activities
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាអញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។ដំណើរទស្សនកិច្ចនេះមានការអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង,ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម អ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ អង្គភាពមួយចំនួនទៀត។
Battambang provincial dept. of information
Battambang provincial dept. of information
Read More